ការិយាល័យមេធាវី ធី ឌី អាយ
ការិយាល័យមេធាវី ធី ឌី អាយ
យុត្តិធម៌ផ្តល់ដោយសុចរិតភាព
អំពីយើង

ប្រវត្តិការិយាល័យ

ការិយាល័យមេធាវី ធី ឌី អាយ (TDI Law Office) ត្រូវបានបង្កើតឡើងនៅឆ្នាំ២០២៥ ដោយលោកមេធាវី អ៊ី សារ៉ា ដែលមានបទពិសោធន៍ក្នុងវិស័យច្បាប់ជាង ៨ ឆ្នាំ។ លោកមេធាវីបានប្រកបវិជ្ជាជីវៈក្នុងការផ្តល់ប្រឹក្សាផ្នែកច្បាប់ ការរៀបចំកិច្ចសន្យា ការវិនិយោគ អាជីវកម្ម និងការដោះស្រាយវិវាទ ជូនអតិថិជនទាំងក្នុង និងក្រៅប្រទេស។ ជាពិសេស យើងមានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងការផ្តល់សេវាច្បាប់ដល់អតិថិជនជនជាតិចិន ដែលបានវិនិយោគ និងប្រកបអាជីវកម្មនៅព្រះរាជាណាចក្រកម្ពុជា។ ដោយផ្អែកលើបទពិសោធន៍ជាក់ស្តែង និងការយល់ដឹងអំពីបរិបទច្បាប់ និងធុរកិច្ច ការិយាល័យមេធាវី ធី ឌី អាយ មានគោលបំណងផ្តល់សេវាផ្នែកច្បាប់ប្រកបដោយវិជ្ជាជីវៈ ប្រសិទ្ធភាព និងភាពស្មោះត្រង់ ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់អតិថិជន។ ការិយាល័យផ្តោតលើការកសាងទំនាក់ទំនងរយៈពេលវែងជាមួយអតិថិជន តាមរយៈការផ្តល់ដំណោះស្រាយផ្នែកច្បាប់ដែលមានគុណភាព ស្របតាមច្បាប់ជាធរមាន និងស្របតាមតម្រូវការរបស់អតិថិជននីមួយៗ។ ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ ការិយាល័យបន្តអភិវឌ្ឍសមត្ថភាព និងពង្រីកវិសាលភាពសេវាកម្ម ដើម្បីចូលរួមគាំទ្រការអភិវឌ្ឍវិស័យធុរកិច្ច និងការវិនិយោគនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាព។ ចក្ខុវិស័យ ក្លាយជាការិយាល័យមេធាវីឈានមុខមួយនៅព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានការជឿទុកចិត្តពីអតិថិជន និងទទួលស្គាល់ពីគុណភាព សេវាកម្ម វិជ្ជាជីវៈ និងស្តង់ដារសីលធម៌ខ្ពស់ ទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ។ បេសកកម្ម ផ្តល់សេវាប្រឹក្សា និងដំណោះស្រាយផ្នែកច្បាប់ប្រកបដោយគុណភាព ប្រសិទ្ធភាព និងទាន់ពេលវេលា។ ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អតិថិជនដោយស្មោះត្រង់ និងមានទំនួលខុសត្រូវ។ ផ្តល់សេវាផ្នែកច្បាប់ដែលស្របតាមច្បាប់ជាធរមាន និងស្តង់ដារវិជ្ជាជីវៈ។ កសាងទំនាក់ទំនងយូរអង្វែងជាមួយអតិថិជន ដោយផ្អែកលើទំនុកចិត្ត ភាពស្មោះត្រង់ និងលទ្ធផលជាក់ស្តែង។ បន្តអភិវឌ្ឍសមត្ថភាព និងចំណេះដឹងរបស់ក្រុមការងារ ដើម្បីឆ្លើយតបនឹងការវិវត្តនៃច្បាប់ និងបរិយាកាសអាជីវកម្ម។ ហេតុអ្វីជ្រើសរើសយើង? មានបទពិសោធន៍ និងជំនាញវិជ្ជាជីវៈ។ ផ្តល់ដំណោះស្រាយផ្នែកច្បាប់ដែលអាចអនុវត្តបានក្នុងការអនុវត្តជាក់ស្តែង។ រក្សាការសម្ងាត់ និងការពារផលប្រយោជន៍របស់អតិថិជន។ ឆ្លើយតបរហ័ស និងផ្តល់សេវាប្រកបដោយទំនួលខុសត្រូវ។ បង្កើតទំនាក់ទំនងយូរអង្វែងដោយផ្អែកលើទំនុកចិត្ត និងភាពជាដៃគូ។ តម្លៃស្នូល (Core Values) ១. វិជ្ជាជីវៈ (Professionalism) យើងអនុវត្តការងារដោយផ្អែកលើចំណេះដឹង ជំនាញ និងក្រមសីលធម៌វិជ្ជាជីវៈ ខ្ពស់។ ២. សុចរិតភាព (Integrity) យើងប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ តម្លាភាព និងទំនួលខុសត្រូវក្នុងគ្រប់សកម្ម ភាព។ ៣. ទំនុកចិត្ត (Trust) យើងរក្សាការសម្ងាត់របស់អតិថិជន និងបង្កើតទំនាក់ទំនងប្រកបដោយការជឿទុកចិត្ត និងការគោរពគ្នាទៅវិញទៅមក។ ៤. ឧត្តមភាព (Excellence) យើងប្តេជ្ញាផ្តល់សេវាកម្មប្រកបដោយគុណភាពខ្ពស់ និងស្វែងរកការកែលម្អជាបន្ត បន្ទាប់។ ៥. ផ្តោតលើអតិថិជន (Client-Centered Service) យើងយល់ពីតម្រូវការរបស់អតិថិជន និងផ្តល់ដំណោះស្រាយផ្នែកច្បាប់ដែលសមស្រប និងមានប្រសិទ្ធភាពបំផុតសម្រាប់ករណីនីមួយៗ។ ៦. ការទទួលខុសត្រូវ (Accountability) យើងទទួលខុសត្រូវចំពោះការងាររបស់យើង និងប្តេជ្ញាបំពេញភារកិច្ចដោយយកចិត្តទុកដាក់ និងសម្រេចលទ្ធផលល្អបំផុត។